លក្ខខណ្ឌនៃការប្រើប្រាស់

គេហទំព័រនេះ (“គេហទំព័រ”) ត្រូវបានដំណើរការដោយ​ក្រុមហ៊ុនសាជីវកម្ម Panasonic Corporation (ហៅជារួមថា “ក្រុមហ៊ុន”) ឬភ្នាក់ងាររបស់ក្រុមហ៊ុន។ ការចូលប្រើ និងការប្រើប្រាស់គេហទំព័រនេះនឹង​ត្រូវបាន​ចាត់ទុកថាជាការទទួលយកនូវលក្ខខណ្ឌ និងប្រការផ្សេង​ៗដូចខាងក្រោម។ សូមកត់សម្គាល់ថា ផ្នែកមួយនៃសេវាកម្មដែលបានផ្តល់​នៅលើគេហទំព័រនេះអាចមានលក្ខខណ្ឌ និងប្រការ​ផ្សេង​ៗ​ផ្ទាល់ខ្លួន។ បើអ្នកប្រើសេវាកម្មបែបនេះ អ្នកនឹងត្រូវបានតម្រូវឱ្យ​យល់​ព្រមទៅ​នឹងលក្ខខណ្ឌ និងប្រការផ្សេងៗបន្ថែម​សម្រាប់​សេវាកម្មបែបនេះ។

1. ការរក្សាសិទ្ធិ

ការរក្សាសិទ្ធិនៅលើគេហទំព័រនេះ និងឯកសារទាំងអស់​នៅលើគេហទំព័រនេះ រួមបញ្ចូលប៉ុន្តែមិនកំណត់​ត្រឹម​តែ​អត្ថ​បទ រូបថត រូបភាព កម្មវិធីសូហ្វវែរ តន្ត្រី ខ្សែអាត់​សំឡេង វីដេអូឃ្លីប និងឯកសារដែលមាន​កម្មសិទ្ធិ​បញ្ញា​ផ្សេងទៀត (ហៅរួមថា “មាតិកា”) ជារបស់ក្រុមហ៊ុន ដែល​ជាអ្នកនិពន្ធដើម ឬអង្គភាពផ្សេងទៀត (ហៅរួមថា “អ្នកនិពន្ធ”) ។

ការចម្លង ការបញ្ជូនជាសាធារណៈ ការចែកចាយ ការកែ​ប្រែ ការលុបចោលឬការផលិតឡើងវិញនូវមាតិកា (ហៅរួម​ថា “ការប្រើប្រាស់”) ដោយគ្មានការអនុញ្ញាតពី​អ្នកនិពន្ធ​ត្រូវហាមឃាត់ក្រោមច្បាប់រក្សាសិទ្ធរបស់ប្រទេសជប៉ុនអនុសញ្ញាអន្តរជាតិ និងច្បាប់រក្សាសិទ្ធិផ្សេងទៀត លើកលែង​តែការបោះពុម្ពឬការរក្សាទុកសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការប្រើប្រាស់ជាក់លាក់ផ្សេងទៀតដូចដែលបាន​អនុញ្ញាតក្រោមច្បាប់ទាំងនោះ។ ដូច្នេះអ្នកត្រូវបានស្នើសុំឲ្យទាក់ទងទៅក្រុមហ៊ុន ដើម្បីសុំ​ការអនុញ្ញាតមុននឹងប្រើប្រាស់មាតិកានេះ។ សូមកត់សម្គាល់ថា ក្រុមហ៊ុនអាចបដិសេដមិនផ្តល់ការ​អនុ​ញ្ញាតក្នុងការប្រើប្រាស់មាតិកាតាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួនឡើយ។

ប្រសិនបើអ្នកប្រើប្រាស់មាតិកាដោយមានការអនុញ្ញាតពីក្រុមហ៊ុន អ្នកត្រូវបានស្នើឱ្យបង្ហាញសេចក្តីជូនដំណឹង​ស្តី​ពីការរក្សាសិទ្ធិដែលបានបញ្ជាក់ដោយក្រុមហ៊ុន លើក​លែង​តែមានចែងផ្សេងពីនេះ។ អ្នកមិនអាចកែប្រែ ឬដកចេញសេចក្តីជូនដំណឹងស្តីពី​ការ​រក្សាសិទ្ធដោយគ្មានការអនុញ្ញាតជាមុនដោយក្រុមហ៊ុនឡើយ។

2. ពាណិជ្ជសញ្ញា។ ល។

សិទ្ធិចំពោះពាណិជ្ជសញ្ញា និមិត្តសញ្ញា និងឈ្មោះផលិត​ផល​ដែលបង្ហាញនៅលើគេហទំព័រនេះ (ហៅរួមថា “ពាណិជ្ជ​សញ្ញា​”) គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬអ្នកមាន​សិទ្ធិផ្សេង​ទៀត។ ការប្រើប្រាស់ពាណិជ្ជសញ្ញាដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ឬអ្នកមានសិទ្ធិត្រូវបានហាមឃាត់ក្រោមច្បាប់​ស្តីពី​ពាណិជ្ជសញ្ញា និងច្បាប់ដទៃទៀតលើកលែងតែការប្រើ​ប្រាស់ជាក់លាក់ដូចដែលបានអនុញ្ញាតក្រោមច្បាប់ទាំងនោះ។ ដូច្នេះអ្នកត្រូវបានស្នើសុំឱ្យទាក់ទងក្រុមហ៊ុន ដើម្បីសុំការ​អនុញ្ញាតមុននឹងប្រើប្រាស់ពាណិជ្ជសញ្ញា។

3. សេចក្តីថ្លែងបដិសេធការទទួលខុសត្រូវ ដែនកំណត់នៃ​ការទទួលខុសត្រូវ

មាតិកា និងព័ត៌មានផ្សេងទៀតដែលបង្ហាញនៅលើគេហ​ទំព័រ (រាប់បញ្ចូលទាំងមាតិកា និងមុខងារទាំងអស់ដែល​មាននៅលើ ឬបានចូលដំណើរការតាមរយៈគេហទំព័រ) ត្រូវបានផ្តល់ជូនតាម “មូលដ្ឋានដូចដើម”។ ចំពោះវិសាលភាពពេញលេញបំផុតដែលអាចអនុញាតដោយច្បាប់ទាក់ទងទៅនឹងមាតិកា និងព័ត៌មានផ្សេង​ទៀត​ដែលបង្ហាញនៅលើគេហទំព័រ ក្រុមហ៊ុនមិនតំណាង ឬធា​នា ដោយជាក់លាក់ ឬដោយតុណ្ហីភាពនូវប្រការណាមួយ (1) ដើម្បីភាពត្រឹមត្រូវ ការធ្វើពាណិជ្ជកម្ម ភាពសម​ស្រប​សម្រាប់គោលបំណងជាក់លាក់ ឬការមិនរំលោភលើមាតិ​កាណាដែលបានបោះពុម្ពផ្សាយ ឬផ្តល់ជូនតាមរយៈគេហ​ទំព័រនេះទេ។ ក្នុងករណីក្រុមហ៊ុនមិនត្រូវទទួលខុសត្រូវចំពោះព្យសនកម្មពិសេស ព្យសនកម្មដោយប្រយោល ឬព្យសនកម្មចៃ​ដន្យ​ណាមួយ ឬក៏ការខូចខាតណាមួយទោះក្នុងកិច្ចសន្យា កំហុសស៊ីវិល ឬផ្សេងពីនេះដែលកើតឡើង ឬជាប់​ពាក់​ព័ន្ធ រួមបញ្ចូលទាំងដោយមិនកំណត់ត្រឹម​ការប្រើប្រាស់​ឯកសារនៅទីនេះ ឬ ការចូលដំណើរការ ការបើកមើល និងការប្រើប្រាស់គេហទំព័រនេះ។

ឬ (2) ថាម៉ាស៊ីនបម្រើដែលធ្វើឱ្យគេហទំព័​រនេះ​អាច​ប្រើ​បានដោយគ្មានមេរោគ ឬសមាសធាតុផ្សេងទៀតដែល​អាច​ឆ្លង បំផ្លាញ ឬបង្កឱ្យខូចខាត​ដល់ឧបករណ៍​កុំព្យូទ័រ​របស់អ្នក ឬទ្រព្យសម្បត្តិផ្សេងទៀតនៅពេលអ្នក​ចូល​ប្រើ បើកមើល ឬទាញយកពី ឬប្រើប្រាស់គេហទំព័រនេះ។

"ក្រុមហ៊ុនសូមរក្សាសិទ្ធក្នុងការផ្លាស់ប្តូរ ឬបញ្ឈប់ផ្នែក​ណា​មួយ ឬគ្រប់ផ្នែកទាំងអស់នៃគេហទំព័រនេះ​រួមទាំង​រចនា​សម្ព័ន្ធ លក្ខខណ្ឌ និងប្រការផ្សេងៗ URL និងមាតិកា និង​ព័ត៌មាននៅទីនោះដោយគ្មានការជូនដំណឹងជាមុន។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្អាក ឬបញ្ឈប់ប្រតិប​ត្តិ​ការគេហទំព័រនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

4. សកម្មភាពហាមឃាត់

អ្នកមិនត្រូវធ្វើសកម្មភាពដូចខាងក្រោមក្នុងការប្រើប្រាស់គេហទំព័រនេះ

 • សកម្មភាពដែលផ្តល់ ឬអាចផ្តល់ការគំរាមកំហែង ឬខូចខាតដល់ក្រុមហ៊ុន ឬភាគីទីបី
 • សកម្មភាពដែលបង្ខូចឈ្មោះ ឬអាចបង្ខូចឈ្មោះផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន
 • សកម្មភាពដែលបង្ខូចឈ្មោះ ឬអាចបង្ខូចឈ្មោះភ្នាក់ងារ ឬបុគ្គលិករបស់ក្រុមហ៊ុន
 • សកម្មភាពដែលធ្វើឱ្យប៉ះពាល់ ឬអាចធ្វើឱ្យប៉ះ​ពាល់​កេរ្តិ៍​ឈ្មោះ ឬគុណភាពរបស់ក្រុមហ៊ុនដូចជា​ការធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់សាធារណៈ ឬសីលធម៌
 • សកម្មភាពបទល្មើស ឬទង្វើដែលអាចនាំឲ្យ ឬទំនងជានាំ​ឱ្យមានអំពើបទល្មើស
 • សកម្មភាពដែលបំពាន ឬអាចរំលោភលើច្បាប់ លក្ខន្តិកៈ ឬបទបញ្ញត្តិ
 • សកម្មភាពដែលបណ្តាលឱ្យមាន ឬអាចបណ្តាលឱ្យ​មាន​ការ​យល់ច្រឡំពីភាពជាដៃគូ ឬទំនាក់ទំនងសហប្រតិបត្តិ​ការរវាងអ្នក និងក្រុមហ៊ុន ឬបង្កឱ្យមាន ឬអាចបង្កឱ្យ​មាន​​ការ​យល់ច្រឡំដែលក្រុមហ៊ុនទទួលស្គាល់ ធានា គាំទ្រ ឬផ្តល់អនុសាសន៍លើគេហទំព័រដែលបានភ្ជាប់
 • សកម្មភាពដែលធ្វើឱ្យខូចសោភ័ណ្ឌភាពនៃគេហទំព័រនេះដូចជាតំណស៊ុមជាដើម
 • សកម្មភាពផ្សេងទៀតដែលក្រុមហ៊ុនចាត់ទុកថាមិនសមស្រប

5. ការតភ្ជាប់ទៅគេហទំព័រ

នៅពេលតភ្ជាប់ទៅគេហទំព័រ (រាប់បញ្ចូលទាំងការចុះបញ្ជី URLs របស់គេហទំព័រនៅក្នុងការបោះពុម្ពផ្សាយ​ដូចជា​ទស្ស​នាវដ្តី ឬខិតប័ណ្ណផ្សព្វផ្សាយ) អ្នកត្រូវបានស្នើសុំឱ្យ​អនុវត្តតាមលក្ខខណ្ឌខាងក្រោម។

ជាពិសេស អ្នកត្រូវបានស្នើសុំឱ្យគោរពតាម “សកម្មភាព​ហាមឃាត់” ដែលមានចែងក្នុងប្រការទី 4 ខាងលើ និង “លក្ខខណ្ឌ” ដែលបានផ្តល់ជូនដូចខាងក្រោម។ លើសពីនេះ អ្នកអាចភ្ជាប់ទៅគេហទំព័រនេះ​ដោយឥត​គិតថ្លៃនៅលើគេហទំព័ររបស់អ្នក។

គេហទំព័រដែលភ្ជាប់ទៅគេហទំព័រនេះត្រូវបានប្រតិបត្តិការដោយប្រតិបត្តិកររបស់ខ្លួនទៅតាមហានិភ័យ​ផ្ទាល់ខ្លួន ហើយ​ក្រុម​ហ៊ុនមិនមានទំនាក់ទំនងជាមួយគេហទំព័រ​ដែលភ្ជាប់ទៅគេហទំព័រនេះទេ។ អ្នកត្រូវបានស្នើឱ្យអនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់គេហទំព័រដែលភ្ជាប់ទៅគេហទំព័រនេះនៅពេលដែលអ្នកចូលទៅកាន់គេហទំព័រដែលភ្ជាប់ទៅគេទំព័រ។

ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូ​ច​ខាត បណ្តឹង ឬការទាមទារ (រាប់បញ្ចូលទាំង​ការ​ទាមទារ​សំណងពីការខូចខាតពីភាគីទីបី) ដែលជាលទ្ធផលនៃការ​ចូលទៅកាន់គេហទំព័រដែលភ្ជាប់ទៅគេហទំព័រនេះ។

ក្រុមហ៊ុនមិនតំណាង និងធានាដោយជាក់លាក់ ឬដោយ​តុណ្ហីភាពទាក់ទងនឹងមាតិកានៃគេហទំព័រដែលភ្ជាប់ទៅគេហទំព័រនេះ។ លើសពីនេះទៀត ក្រុមហ៊ុនមិនមានបំណងសំដៅលើ​ទំនាក់​ទំនងពិសេសរវាងក្រុមហ៊ុន និងគេហទំព័រដែល​ភ្ជាប់ទៅគេហទំព័រនេះ ហើយក៏មិនមែនមានន័យថា ក្រុមហ៊ុន​យល់ព្រម ឬណែនាំផលិតផល ឬសេវាកម្មរបស់​ក្រុមហ៊ុន ឬបុគ្គលទាំងនោះ។

លក្ខខណ្ឌ

 1. ក្រុមហ៊ុនអាចផ្លាស់ប្តូរ បញ្ឈប់ និងលុបព័ត៌មាន និង URL របស់គេហទំព័រដោយមិនចាំបាច់ជូនដំណឹងជាមុន។ អ្នកត្រូវបានស្នើឱ្យរក្សាទុក URL ឬព័ត៌មានផ្សេងទៀតនៃ​គេហទំព័រនេះជាការទទួលខុសត្រូវរបស់អ្នកផ្ទាល់។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ការ​ខូចខាត ឬបញ្ហាដែលបង្កឡើងដោយគេហ​ទំព័រ​ដែល​ភ្ជាប់​ទៅគេហទំព័រនេះ អ្នកគ្រប់គ្រង ឬអ្នកមើលគេហ​ទំព័រ​ភ្ជាប់នេះ ឬភាគីទីបីដែលជាលទ្ធផលនៃការ​ភ្ជាប់ទៅ​គេហ​ទំព័រនេះ
 2. នៅពេលដែលភ្ជាប់ទៅគេហទំព័រ អ្នកត្រូវបានស្នើ​ឱ្យ​បញ្ជាក់ឈ្មោះរបស់ក្រុមហ៊ុនជាម្ចាស់ទំព័រដែលបានភ្ជាប់។
 3. ការភ្ជាប់ទៅគេហទំព័រនេះមិនត្រូវបានអនុញ្ញាត​ក្នុងករណីដូចខាងក្រោម៖
  • គេហទំព័រដែលបង្ខូចកេរ្តិ៍ឈ្មោះ ឬអាចបង្ខូចកេរ្តិ៍ឈ្មោះ​ភ្នាក់ងារ ឬបុគ្គលិករបស់ក្រុមហ៊ុន
  • គេហទំព័រដែលបង្ខូចកេរ្តិ៍ឈ្មោះ ឬអាចបង្ខូចកេរ្តិ៍ឈ្មោះ​ភ្នាក់ងារ ឬបុគ្គលិករបស់ក្រុមហ៊ុន
  • គេហទំព័រដែលធ្វើឱ្យប៉ះពាល់ ឬអាចធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ឬគុណភាពរបស់ក្រុមហ៊ុនដូច​ជាការធ្វើ​ឲ្យ​បាត់​បង់សណ្ដាប់ធ្នាប់សាធារណៈឬសីលធម៌ជាដើម
  • គេហទំព័រដែលសកម្មភាពបទល្មើស ឬសកម្មភាពដែល​អាចនាំឲ្យ ឬទំនងជានាំឱ្យមានអំពើបទល្មើស
  • គេហទំព័រដែលបំពាន ឬអាចរំលោភច្បាប់ លក្ខន្តិកៈ ឬបទប្បញ្ញត្តិ
 4. បើវាបង្ហាញថាគេហទំព័ររបស់អ្នករំលោភលើប្រការនីមួយៗខាងលើ ឬបើក្រុមហ៊ុនស្នើសុំលុបតំណភ្ជាប់ទៅ​កាន់​គេហ​ទំព័រនេះ អ្នកនឹងបញ្ឈប់ការប្រើប្រាស់ និងលុបតំណភ្ជាប់​គេហទំព័រនេះ។

6. បរិស្ថានប្រតិបត្តិការ

រុមហ៊ុនណែនាំពីកំណែចុងក្រោយបំផុតនៃកម្មវិធី Internet Explorer, Chrome, Firefox និង Safari ក្នុងការប្រើប្រាស់គេហទំព័រនេះ។

វាអាចនឹងក្លាយជាការបង្ហាញដោយអចេតនាអាស្រ័យលើការកំណត់ស្ថានីយដែលប្រើដោយអតិថិជន កម្មវិធីរុករក ឬកម្មវិធីខ្លះ។

7. ច្បាប់ចូលជាធរមាន និងតុលាការមានដែនសមត្ថកិច្ច

លក្ខខណ្ឌនៃការប្រើប្រាស់នៅលើគេហទំព័រនេះនឹងត្រូវបានគ្រប់គ្រង និងបកស្រាយដោយអនុលោមទៅតាមច្បាប់​នៃប្រទេសជប៉ុនដោយមិនចាំបាច់យោងទៅតាមភាពខុសគ្នានៃវិធានច្បាប់។
រាល់បណ្តឹង ឬទំនាស់រវាងអ្នក និងក្រុមហ៊ុនដែល​កើត​ចេញ​ពី ឬពាក់ព័ន្ធនឹងគេហទំព័រនេះនឹង​ត្រូវស្ថិត​នៅ​ក្រោមយុត្តាធិការផ្តាច់មុខរបស់តុលាការស្រុកអូសាកានៃប្រទេសជប៉ុន។